- វិធីមួយក្នុងចំណោមវិធីដ៏សាមញ្ញ ដើម្បីបន្ថយសារៈធាតុពុល គឺត្រាំបន្លែក្នុងទឹកឧណ្ហៗប្រមាណ ១០ នាទី (បន្លែកន្លះគីឡូ ប្រើទឹកប្រមាណ ៥ លីត្រ, សីតុណ្ហភាពពី ៤៣-៥០ អង្សាសេ) រួចលាងឡើងវិញ។ ដោយវិធីនេះ អ្នកអាចបន្ថយដល់ ៥០% បរិមាណជាតិពុល ដោយមិនធ្វើឲ្យបាត់បង់វីតាមីន C និង សារជាតិជីវជាតិផ្សេងៗទៀត។
- ក្រៅពីវិធីខាងលើ អ្នកគួរលាងបន្លែដោយទឹកត្រជាក់ រួចបន្តត្រាំក្នុងទឹកលាងអង្ករពី ៥ ទៅ ១០ នាទី ។
- អ្នកវិទ្យាសាស្ត្រឲ្យដឹងថាបរិមាណថ្នាំសម្លាប់សត្វល្អិតក្នុងបន្លែមួយចំនួនដូចជា ត្រសក់, ប៉េងប៉ោះ…ងាយត្រូវបំបែករំដោះដោយពន្លឺព្រះអាទិត្យ។ ដូច្នេះយើងអាចសំដិលបន្លែក្រោមកម្តៅថ្ងៃ ៥ នាទី អាចបន្ថយជាតិពុលនៅក្នុងបន្លែបានមួយចំនួនបានផងដែរ។
- ទន្ទឹមនោះ ជាមួយនឹងការលាងសំអាត ៣ ទៅ ៤ ដង ក្រោមរ៉ូប៊ីណេ អ្នកអាចកម្ចាត់ជាតិពុលក្នុងបន្លែដោយវិធីត្រាំវាជាមយយទឹកអំបិល៕
No comments:
Write comments